សហគមន៍មានសុវត្ថិភាព បានផ្លាស់ប្តូរមកដោយក្តីសង្ឃឹម

ដែលបានពង្រឹងដោយស្ថេរភាព ដើម្បីអនាគតប្រកបដោយនិរន្តរិ៍ភាព

  • យើងនាំការផ្លាស់ប្តូរ!

    Together we can make change!

  • ការថែទាំកុមារនៅក្នុងក្រុមគ្រួសារជាជំរើសប្រសើរបំផុត

    Family base care is the best option for children

  • មណ្ឌលថែទាំកុមារជាជំរើសចុងក្រោយ

    Care center should be consider only as a last resort

  • មានគ្រួសារ មានសហគមន៍ កុមារនិងយុវជនមានសុវត្ថិភាព

    Family, community, children and youth are safe

  • មិនមានអ្វីស្រស់ស្អាតជាងការរស់នៅជួបជុំគ្រួសារនោះទេ

    There is nothing more beautiful than a family

សូមស្វាគមន៍ប្រិយ៍មិត្តនៃអង្គការម្លប់ឫស្សី!

អង្គការម្លប់ឫស្សីជាអង្គការគ្រឹស្តបរិស័ទ ក្នុងស្រុក និងមិនមែនរដ្ឋាភិបាល។ អង្គការម្លប់ឫស្សីយល់ឃើញថា កុមារគ្រប់រូប នឹងចំរើនវ័យ លូតលាស់ធំធាត់បានល្អ ទាំងផ្នែករូបកាយ បញ្ញា ស្មារតី និងបទពិសោធជីវិតនៅពេលដែលគាត់បានទទួលការថែទាំយ៉ាងដិតដល់នៅក្នុងក្រុមគ្រួសារផ្ទាល់របស់ខ្លួន។សហគមន៍ដើរតួនាទីសំខាន់ណាស់ ក្នុងការលើកទឹកចិត្ត គាំទ្រ និងណែនាំដល់ក្រុមគ្រួសារនិមួយៗ ដើម្បីអោយគាត់ចេះថែរក្សាសមាជិកក្នុងក្រុមគ្រួសាររបស់ខ្លួនជាពិសេសកុមារ។ អង្គការម្លប់ឫស្សីមានសុទិដ្ឋិនិយមយ៉ាងមុតមាំចំពោះភាពជាដៃគូរសហការរវាង រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និង សហគមន៍។ យើងជឿជាក់ថា ការគាំទ្រផ្នែកគោលនយោបាយ និងកិច្ចសហប្រតិបត្តិការល្អពីសំណាក់ ស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធនានា រួមនឹងការគាំទ្រ និងជំនួយបច្ចេកទេសរបស់អង្គការក្រៅរដ្ឋាភិបាលនានា(រាប់បញ្ចូលទាំងអង្គការម្លប់ឫស្សី) និងជួយអោយសហគមន៍មានលទ្ធភាព និង សក្តានុពលគ្រប់គាន់ ដើម្បីបំពេញតួនាទីរបស់ខ្លួន។ Read more!

ពត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលស្តីពីអង្គការសុវត្ថិភាពកុមារ ខេត្តបាត់ដំបង ថ្ងៃទី ១៥ ដល់ ១៧ ខែកុម្ភៈ ឆ្នាំ២០១៧

នៅថ្ងៃទី ១៥ ដល់១៧ ខែ មីនា ឆ្នាំ ២០១៧ អង្គការម្លប់ឫស្សីបានសហការជាមួយនឹងក្រសួងសង្គមកិច្ច និងមន្ទីរសង្គកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានៅខេត្តបាត់ដំបង ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលស្តីពីៈ អង្គការសុវត្ថិភាពកុមារ សម្រាប់ប្រធាន

Read More »

សិក្ខាសាលាស្តីពី ការពង្រឹងការអនុវត្តកម្មវិធីវិនិយោគ និងផែនការអភិវឌ្ឍន៍ឃុំ/សង្កាត់ ដើម្បី ឆ្លើយតបនឹងតម្រូវការសេវាគាំទ្រដល់កុមារកំព្រា និងកុមារងាយរងគ្រោះ ខេត្តបាត់ដំបង ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៧

អង្គការម្លប់ឫស្សីបានសហការជា​មួយក្រុម​ការងា​រ​ថ្នាក់​ជាតិពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ និងមន្ទីរ ស.អ.យខេត្តបាត់ដំបងបានរៀបចំសិក្ខា​សាលាស្តីពីការ​ពង្រឹងការ​អនុវត្ត កម្ម​វិធីវិ​និ​យោគ ​និងផែនការអភិវឌ្ឍន៍ឃុំ/​សង្កាត់

Read More »

វគ្គបណ្ដុះបណ្ដាល ស្តីពី វិធីអនុវត្តគោលនយោបាយថែទាំជំនួសចំពោះកុមារ និងការគ្រប់គ្រងករណីខេត្តសៀមរាប ថ្ងៃទី០៩ និង១០ ខែកុម្ភះ ឆ្នាំ២០១៧

នៅថ្ងៃទី ០៩ ដល់១០ ខែកុម្ភៈ ឆ្នាំ២0១៧ អង្គការម្លប់ឫស្សីបានសហការ ជាមួយនឹងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប ដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការអនុវត្តគោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារ គំរូលិខិតបទដ្ឋាន

Read More »

វគ្កបណ្ដុះបណ្ដាលស្ដីពីការការពារកុមារ ខេត្តបាត់ដំបង ថ្ងៃទី១៨ និង១៩ ខែមករា ឆ្នាំ២០១៧

នៅថ្ងៃទី១៧ និង ១៨ ខែមករា ឆ្នាំ២០១៧ អង្គការម្លប់ឫស្សី សហការជាមួយ មន្ទីរស.អ.យ ខេត្តបាត់ដំបង បានរៀបចំវគ្កបណ្ដុះបណ្ដាលស្ដីពី ការការពារកុមារ។ វគ្កបណ្ដុះបណ្ដាលនេះប្រព្រិត្តទៅនៅសណ្ឋាគារ សេង ហ៊ត ខេត្តបាត់ដំបង ក្នុងគោលបំណង

Read More »

សិក្ខាសាលា ស្តីពីការសរុបលទ្ធផលការងារ ប្រមូលទិន្នន័យកុមារកំព្រា និង កុមារងាយរងគ្រោះ

នាថ្ងៃ​ទី២៨ ខែ​​​ធ្នូ ឆ្នាំ២០១៦​ អង្គការម្លប់ឫស្សី រួមជាមួយនឹង ក្រុម​ការងា​រ​ថ្នាក់​ជាតិពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ បាន រៀបចំសិក្ខាសាលា ស្តីពីការសរុបលទ្ធផលការងារ ប្រមូលទិន្នន័យកុមារកំព្រា និងកុមារងាយរងគ្រោះ ក្រោម អធិបតី

Read More »

ដៃគូរសហការ