សហគមន៍មានសុវត្ថិភាព បានផ្លាស់ប្តូរមកដោយក្តីសង្ឃឹម

ដែលបានពង្រឹងដោយស្ថេរភាព ដើម្បីអនាគតប្រកបដោយនិរន្តរិ៍ភាព

Home / ព័តមាន / សិក្ខាសាលាស្តីពី ការពង្រឹងការអនុវត្តកម្មវិធីវិនិយោគ និងផែនការអភិវឌ្ឍន៍ឃុំ/សង្កាត់ ដើម្បី ឆ្លើយតបនឹងតម្រូវការសេវាគាំទ្រដល់កុមារកំព្រា និងកុមារងាយរងគ្រោះ ខេត្តបាត់ដំបង ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៧

សិក្ខាសាលាស្តីពី ការពង្រឹងការអនុវត្តកម្មវិធីវិនិយោគ និងផែនការអភិវឌ្ឍន៍ឃុំ/សង្កាត់ ដើម្បី ឆ្លើយតបនឹងតម្រូវការសេវាគាំទ្រដល់កុមារកំព្រា និងកុមារងាយរងគ្រោះ ខេត្តបាត់ដំបង ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៧

This slideshow requires JavaScript.

អង្គការម្លប់ឫស្សីបានសហការជា​មួយក្រុម​ការងា​រ​ថ្នាក់​ជាតិពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ និងមន្ទីរ ស.អ.យខេត្តបាត់ដំបងបានរៀបចំសិក្ខា​សាលាស្តីពីការ​ពង្រឹងការ​អនុវត្ត កម្ម​វិធីវិ​និ​យោគ ​និងផែនការអភិវឌ្ឍន៍ឃុំ/​សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ វណ្ណា អនុរដ្ឋ​លេខា​ធិការ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង​​ជាប្រធានក្រុមការងារថា្នក់ជាតិពហុវិស័យកុមារកំព្រា និង កុមារងាយរងគ្រោះ(ក.ជ.ក.រ) នាថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទាខេត្តបាត់ដំបង។​

សមាសភាពអញ្ជើញចូលរួមជាគណៈអធិបតីរួមមានលោកជំទាវ ព្រំ វណ្ណា សមាជិកក្រុម ប្រឹក្សាខេត្ត តំណាងឯកឧត្តម ចាន់សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក គឹម តេង ប្រធានមន្ទីរ ស.អ.យខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិតអ៊ុក ម៉ារឌី តំណាងអាជ្ញាជាតិប្រយុទ្ធនឹងជំងឺអេដស៍  និងលោកឡៅ សុងហេង តំណាង​អង្គការ​ម្លប់ឫស្សី ព្រមទាំងវត្តមានចូលរួមរបស់លោក/លោកស្រីមន្ត្រីការិយាល័យស.អ.យ មន្ត្រីគ.ក.ស.ក ក្រុង-ស្រុក និងមន្ត្រីគ.ក.ន.ក គ្រប់ឃុំក្នុងស្រុកទាំង០៨​ក្នុងខេត្ត ដែលមានចំនួនសរុប ១០០នាក់(ស្រី៤០នាក់)។​សិក្ខាសាលានេះ មានគោលបំណងពង្រឹងនីតិវិធីការអនុវត្តគោលនយោបាយ បទដ្ឋាន និងគោលការណ៍ណែនាំនានា ពាក់ព័ន្ធទៅ​នឹងកិច្ចការពារសុវត្ថិភាពកុមារ​ដើម្បីធ្វើឲ្យប្រសើរឡើងដល់​ប្រព័ន្ធសុខុមាភាព​កុមារ។​

ក្នុងឱកាសនោះដែរ ឯកឧត្តម ឆាយ វណ្ណា បានលើកឡើងថាសិក្ខាសាលាថ្ងៃនេះ គឺដើម្បីពង្រឹងការអនុវត្តកម្មវិធី​វិនិ​យោគ ​និង​ផែនការអភិវឌ្ឍន៍ឃុំ/​សង្កាត់ ដើម្បី​​​​ឆ្លើយតបនឹង​​​តម្រូវ​ការ​សេវាគាំទ្រ​ដល់​កុមារ​​កំព្រា និងកុមារងាយរងគ្រោះ​ជូន​ដល់ក្រុមប្រឹក្សា គ.ក.ស.ក​ ខេត្តក្រុង ស្រុកទាំង៨ រួមមាន ១.ស្រុកបាណន់ ២.ស្រុកថ្មគោល ៣.ក្រុងបាត់​ដំបង ៤.ស្រុកឯកភ្នំ ៥.ស្រុកមោងឬស្សី ៦.ស្រុករតនៈមណ្ឌល ៧.ស្រុកសង្កែ ៨.ស្រុកគាស់ក្រឡ និងគណៈកម្មការ​ទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ គ.ក.ន.ក.​ គ្រប់ឃុំក្នុងស្រុកទាំង៨ និងអង្គការដែលធ្វើការពាក់ព័ន្ធ​នៅក្នុងខេត្ត​ទាំងអស់។ ឯកឧត្តមបានសំណូមពរឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ សាកសួរ និងចូលរួមផ្តល់មតិ​យោបល់រាល់បទអន្តរាគមន៍ ដែលគ្រូឧទ្ទេសនាម បានធ្វើបទបង្ហាញជូនក្នុងសិក្ខាសាលា ដើម្បីបង្ក​ឱកាស​រៀន​សូត្រ និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ។

About itmro

One comment

  1. Hello, always i used to check website posts
    here in the early hours in the dawn, for the reason that i love to learn more and more.

Leave a Reply

Your email address will not be published. Required fields are marked *