សហគមន៍មានសុវត្ថិភាព បានផ្លាស់ប្តូរមកដោយក្តីសង្ឃឹម

ដែលបានពង្រឹងដោយស្ថេរភាព ដើម្បីអនាគតប្រកបដោយនិរន្តរិ៍ភាព

Home / ព័តមាន / សិក្ខាសាលា ស្តីពីការសរុបលទ្ធផលការងារ ប្រមូលទិន្នន័យកុមារកំព្រា និង កុមារងាយរងគ្រោះ

សិក្ខាសាលា ស្តីពីការសរុបលទ្ធផលការងារ ប្រមូលទិន្នន័យកុមារកំព្រា និង កុមារងាយរងគ្រោះ

This slideshow requires JavaScript.

នាថ្ងៃ​ទី២៨ ខែ​​​ធ្នូ ឆ្នាំ២០១៦​ អង្គការម្លប់ឫស្សី រួមជាមួយនឹង ក្រុម​ការងា​រ​ថ្នាក់​ជាតិពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ បាន រៀបចំសិក្ខាសាលា ស្តីពីការសរុបលទ្ធផលការងារ ប្រមូលទិន្នន័យកុមារកំព្រា និងកុមារងាយរងគ្រោះ ក្រោម អធិបតីភាព ឯកឧត្តម ឆាយ វណ្ណា  អនុរដ្ឋ​លេខា​ធិការ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និង​​ជាប្រធានក្រុមការងារថា្នក់ជាតិពហុវិស័យកុមារកំព្រា និងកុមារងាយរងគ្រោះ(ក.ជ.ក.រ)។ សិក្ខាសាលានេះបានរៀបចំឡើង នៅភោជនីយដ្ឋានអង្គម៉ុងឌីយ៉ាល់ ខេត្តសៀមរាប។ សមាសភាព​​ចូលរួម រួមមាន លោក អនុប្រធានមន្ទីរ ស.អ.យ ខេត្តសៀមរាប តំណាងអង្គការម្លប់ឬស្សី តំណាងអង្គការLotus World តំណាងអាជ្ញាធរ ជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ តំណាងអង្គការពាក់ព័ន្ធ ព្រមទាំងលោក លោកស្រី​ជាមន្ត្រីបង្គោល តំណាងខេត្ត គោលដៅទាំង១១រួមមាន ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ព្រៃវែង កំពង់ចាម ពោធិសាត់ បាត់ដំបង តាកែវ ក្រចេះ កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ​​ ផងដែរ។ សិក្ខាសាលានេះមានគោលបំណង​ ដើម្បីធ្វើបទបង្ហាញ និងចែករំលែក​​ទិន្នន័យកុមារ OVC ​នៅក្នុង​សហគមន៍ ដើម្បី​​​យកទៅប្រើប្រាស់ស្របតាម សូចនាក ក្នុងផែនការយុទ្ឋសាស្រ្តជាតិរបស់ ​ក្រសួង ស.អ.យ ២០១៣-២០១៨ ​។

ក្នុងដំណើរការនៃអង្គសិក្ខាសាលា តំណាងខេត្តគោលដៅទាំង ១១ បានធ្វើបទបង្ហាញអំពី ទិន្នន័យកុមារ OVC ដែលស្ថិតនៅក្នុងគ្រួសារក្រីក្រប្រភេទ ១ និងប្រភេទ ២ បានច្បាស់លាស់ និងមាន មានចែកជូននូវឯកសារពិគ្រោះផងដែរ។ ម្យ៉ាងវិញទៀតអង្គសិក្ខាសាលាបានចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ទាក់ទងនឹងការងារដែលបានអនុវត្តកន្លងមក។ ក្រោយបញ្ចប់នូវអង្គសិក្ខាសាលា ក្រុម​ការងា​រ​ថ្នាក់​ជាតិពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ តំណាងមន្ទី ស.អ.យ ខេត្តសៀមរាប តំណាងខេត្តគោលដៅទាំង ១១ តំណាងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ រួមនិងតំណាងអង្គការពាក់ព័ន្ធ បានប្តេជ្ញាចិត្តបង្កើនកិច្ចសហការ និងទំនាក់ទំនងដើម្បីធានានូវប្រសិទ្ធភាពការងារ ប្រមូល និងគ្រប់គ្រងទិន្នន័យកុមារកំព្រា និង កុមារងាយរងគ្រោះ។

About kosal

One comment

  1. I’m impressed, I must say. Seldom do I encounter a blog
    that’s both educative and amusing, and let me tell you, you have
    hit the nail on the head. The problem is something not enough men and women are speaking intelligently
    about. Now i’m very happy that I stumbled across this during my hunt for something relating to this.

Leave a Reply

Your email address will not be published. Required fields are marked *