សហគមន៍មានសុវត្ថិភាព បានផ្លាស់ប្តូរមកដោយក្តីសង្ឃឹម

ដែលបានពង្រឹងដោយស្ថេរភាព ដើម្បីអនាគតប្រកបដោយនិរន្តរិ៍ភាព

Home / តើយើងមានការរៀបចំយ៉ាងដូចម្តេចខ្លះ?

តើយើងមានការរៀបចំយ៉ាងដូចម្តេចខ្លះ?

អង្គការម្លប់ឫស្សីបានរៀបចំឡើងជាអង្គភាព ដែលមានការចាត់តាំងតាមរចនាសម្ព័ន្ធត្រឹមត្រូវ។ វិស័យចំនួន ៤ ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់បេសកកម្មរបស់អង្គការម្លប់ឫស្សី វិស័យទាំងនោះរួមមាន៖

  • វិស័យគាំទ្រអាជ្ញាធរ
  • វិស័យគាំទ្រសហគមន៍
  • វិស័យគាំទ្របច្ចេកទេសសង្គមកិច្ច
  • វិស័យគាំទ្រយុវជន

ផ្នែកគាំទ្រអង្គភាពត្រូវបានបង្កើត ឡើងដើម្បីគាំទ្រដល់ដំណើរការជាប្រចាំរបស់អង្គភាព ក៏ដូចជាគាំទ្ររាល់ដំណើរការនៃវិស័យទាំង ៤ ផងដែរ។
អង្គការម្លប់ឫស្សី ត្រូវបានដឹកនាំ និងតំរង់ទិសដោយគណកម្មាធិការអ្នកដឹកនាំ ដែលដឹកនាំដោយនាយិការប្រតិបត្តិ និងដែលទទួលបានការគាំទ្រពីសំណាក់គណកម្មាធិការក្រុមប្រឹក្សាភិបាលផងដែរ។ សមាសភាពគណកម្មាធិការអ្នកដឹកនាំនៃអង្គការម្លប់ឫស្សីរួមមាន៖ នាយិការប្រតិបត្តិ នាយករង ទីប្រឹក្សាយុទ្ធសាស្រ្ត / បច្ចេកទេស ក្រុមអ្នកដឹងនាំនៃវិស័យទាំង៤ និង ក្រុមអ្នកដឹកនាំនៃផ្នែកគាំទ្រអង្គភាព។