សហគមន៍មានសុវត្ថិភាព បានផ្លាស់ប្តូរមកដោយក្តីសង្ឃឹម

ដែលបានពង្រឹងដោយស្ថេរភាព ដើម្បីអនាគតប្រកបដោយនិរន្តរិ៍ភាព

Home / ប្រវត្តិអង្គការ

ប្រវត្តិអង្គការ

លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលធ្វើឡើងកាលពីឆ្នាំ ២០០១ សំណើអនុវត្តន៍គម្រោង ICC-HOSEA ដំណាក់កាលទី ១ ក៏បានដាក់បញ្ចូលនូវគោលបំណងបង្កើនឱកាសសម្រាប់កុមារធ្វើការលើកកម្ពស់ទស្សនវិស័យរបស់ពួកគេអំពីជីវិត ចំណេះដឹង និងជំនាញផ្ទាល់របស់ពួកគេ ព្រមទាំងមានកម្មវត្ថុធ្វើការសិក្សាស្រាវជ្រាវ ដើម្បីស្វែងយល់អំពីអ្វីកើតមានចំពោះកុមារដែលឈានដល់វ័យមិនអាចស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាបាន និងអំពីទម្រង់ផ្សេងៗទៀតនៃការថែទាំកុមារនៅតាមមណ្ឌល។ ទោះជាយ៉ាងណាក្តី ខណៈដែលសកម្មភាពគម្រោង ICC-HOSEA មានដំណើរការទៅមុខ ហើយក្រុមការងារកាន់តែមានបទពិសោធន៍នោះ យើងឃើញយ៉ាងច្បាស់ថា គោលបំណង និងកម្មវត្ថុនេះមានវិសាលភាព និងមហិច្ឆតាធំទូលាយយ៉ាងខ្លាំងសម្រាប់គម្រោង ICC-HOSEA ធ្វើការអនុវត្តជាផ្នែកមួយនៃបេសកកម្មរបស់ខ្លួន និងថា កុមារនឹងអាចទទួលផលប្រយោជន៍ប្រសើរជាងនេះពីគម្រោង           ដែលផ្តោតការយកចិត្តទុកដាក់ជាក់លាក់លើតម្រូវការទាំងនេះ។ ចំណាប់អារម្មណ៍នេះ ត្រូវបានគាំទ្រដោយលទ្ធផលរកឃើញនៅក្នុងការវាយតម្លៃលើគម្រោង ICC-HOSEA នៅក្នុងឆ្នាំ២០០៥ ។

កត្តានេះបាននាំទៅដល់ការបង្កើតគម្រោង ICC-Project SKY ។ គម្រោងនេះបានធ្វើការជាមួយមណ្ឌលថែទាំកុមារកំព្រា និងរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៧ ដើម្បីជួយធានាថា ក្មេងៗនៅក្នុងមណ្ឌលកុមារកំព្រាមានជំនាញ ដែលអាចឲ្យពួកគេធ្វើសមាហរណកម្ម ផ្សាភ្ជាប់ និងចូលរួមក្នុងសង្គម និងសហគមន៍ឡើងវិញដោយសុវត្ថិភាព។ នៅឆ្នាំ ២០១១ អ្នកទទួលផលប្រយោជន៍ផ្ទាល់ពីគម្រោងនេះមានចំនួន ១.៣៣៦ នាក់ ក្នុងនោះ ៥៦% ជាមនុស្សវ័យក្មេងមានអាយុចាប់ពី ៦ ឆ្នាំដល់ ២៥ ឆ្នាំដែលរស់នៅក្នុងមណ្ឌលថែទាំកុមារកំព្រា និង ៤៤% ជាប្រធានមណ្ឌលថែទាំកុមារកំព្រា ប្រធានភូមិ សមាជិកសំខាន់ៗក្នុងសហគមន៍ មន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្រ្តីឃុំ និងមន្រ្តីស្រុក។

ការណ៍នេះឆ្លុះបញ្ចាំងកាន់តែច្បាស់តាមរយៈការងារម្រេចបានដោយគម្រោង SKY ដែលថា ចាំបាច់ត្រូវមានការផ្លាស់ប្តូរជាយុទ្ធសាស្រ្តនូវរបៀបដែលសង្គមកម្ពុជាទាំងមូលសំឡឹងមើលជម្រើសនៃការថែទាំ។ ដើម្បីសម្រេចបានតាមគោលបំណងនេះ ឱកាសអភិវឌ្ឍ និងវិភាគវិធីសាស្រ្ត ដែលអាចនាំឲ្យមានការចាប់ផ្តើមផ្លាស់ប្តូរជម្រើសនៃការថែទាំជាក់សែ្តងនៅកម្ពុជាបានភ្លាម ត្រូវបានផ្តួចផ្តើមបង្កើតឡើងក្នុងទម្រង់នៃការផ្តល់ការគាំទ្របន្ទាន់តាមការជាក់ស្តែងដល់កុ្រមជនវ័យក្មេង ដែលស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរ។

គម្រោង ICC-Project SKY បានសិក្សារៀនសូត្រតាមរយៈដំណើរការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងតាមរយៈការបណ្តុះទំនាក់ទំនង។ ការសិក្សារបស់គម្រោយ គឺជាផ្នែកដ៏សំខាន់មួយនៃដំណើរការនេះ។ រាល់យុទ្ធសាស្រ្ត និងសកម្មភាពនីមួយៗខិតខំស្វែងរកគំរូ និងទំនាក់ទំនងដែលនឹងនាំឲ្យមាន ការផ្លាស់ប្តូរឥរិយាបថ និងអាកប្បកិរិយាដ៏ចាំបាច់ ដែលធ្វើឲ្យការបន្តការសិក្សារៀនសូត្រមានសារៈសំខាន់ក្នុងការឈានទៅសម្រេចជោគជ័យជាលទ្ធផល។

នៅក្នុងសំណើអនុវត្តដំណាក់កាលទី ២ គេមានផែនការធ្វើមូលដ្ឋានីយកម្មគម្រោង ICC-Project SKY ហើយ ដំណើរការនោះត្រូវបានអនុវត្ត។ គម្រោង ICC-Project SKY បានប្រមែប្រមូលឯកសារចាំបាច់ផ្សេងៗសម្រាប់ចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដោយដាក់ឈ្មោះថា “អង្គការម្លប់ឬស្សី”។

តាមរយៈគម្រោង Project SKY បានបញ្ជាក់ថា អង្គការម្លប់ឫស្សីនេះនឹងក្លាយជាអង្គភាពឈានមុខគេ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំមកនូវការចាប់ផ្តើមរយៈពេលអន្តរកាលពីជម្រើសនៃការថែទាំតាមមណ្ឌល ទៅជាការថែទាំតាមសហគមន៍នៅក្នុងប្រទេសកម្ពុជា ហើយតាមសូចនាករបង្ហាញថា នោះគឺពិតជាតួនាទីមួយក្នុងចំណោមតួនាទីផ្សេងៗរបស់អង្គការ។ សំណើបង្កើតអង្គការម្លប់ឬស្សីនេះត្រូវបានធ្វើឡើងដោយបានពិចារណាគិតគូរដល់បទពិសោធន៍ លទ្ធផលរកឃើញ ទំនាក់ទំនង និងកេរ្តិ៍ឈ្មោះរបស់គម្រោង ICC-Project SKY ។