សហគមន៍មានសុវត្ថិភាព បានផ្លាស់ប្តូរមកដោយក្តីសង្ឃឹម

ដែលបានពង្រឹងដោយស្ថេរភាព ដើម្បីអនាគតប្រកបដោយនិរន្តរិ៍ភាព

Home / គុណតំលៃរបស់ពួកយើង

គុណតំលៃរបស់ពួកយើង

រូបភាពនេះបង្ហាញអំពី៖

រូបភាពនេះ បង្ហាញអំពី គុណតំលៃនៃអង្គការម្លប់ឫស្សីដែលគូសដោយសមាជិកក្រុម ICC-Project SKY ក្នុងអំឡុងពេលរៀបចំរៀបចំផែនការយុទ្ធសាស្រ្ត
រូបភាពនេះ បង្ហាញអំពី គុណតំលៃនៃអង្គការម្លប់ឫស្សីដែលគូសដោយសមាជិកក្រុម ICC-Project SKY ក្នុងអំឡុងពេលរៀបចំរៀបចំផែនការយុទ្ធសាស្រ្ត
  • ការទទួលខុសត្រូវ៖ ប្រដូចនឹងដើមឈើដែលផ្តល់ម្លប់ ការការពារ និងកំលាំងដល់យុវជន។
  • ការផ្តល់សិទ្ធអំណាច៖ យើងផ្តល់សិទ្ធអំណាចដល់សហគមន៍ដែលជាដៃគូរពាក់ព័ន្ធ និងបណ្តាញដៃគូរដែលធ្វើកិច្ចការរួម ក្នុងការគាំទ្រ និងជំរុញដល់គ្រប់វិស័យទាំងអស់ក្នុងសង្គមរាប់បញ្ចូលទាំង អ្នកមាន អ្នកក្រ អាជ្ញាធរ អ្នកដឹកនាំសាសនា ក្រុមគ្រួសារ មនុស្សពេញវ័យ និងកុមារ ដើម្បីធ្វើការងារអោយមានភាពល្អប្រសើរសំរាប់គ្នាទៅវិញទៅមក។
  • ការលើកទឹកចិត្ត៖ តាមរយ:ការជួយគាំទ្រ ទាំងផ្នែកសំភារ: និងស្មារតី និងដោយក្តីស្រលាញ់។
  • ការផ្តល់តំលៃ៖ តាមរយ:ការលើកកំពស់ជនដែលងាយរងគ្រោះបំផុត។
  • កិច្ចសហប្រតិបត្តិការ៖ ក្នុងនាមជាអង្គការដៃគូរ ដែលមានដៃគូរសហការច្រើនកំពុងធ្វើការរួមគ្នាដោយប្រើយុទ្ធសាស្រ្តខុសៗគ្នា និង ឆ្ពោះទៅគោលដៅតែមួយ។
  • ការងារប្រកបដោយគុណភាពខ្ពស់៖ តាមរយ:សេចក្តីស្រលាញ់, ជំនឿក្នុងការសហការគ្នា, ការប្រើប្រាស់នូវការអនុវត្ត និង ប្រព័ន្ធការិយាល័យល្អបំផុត។
  • សុច្ចរិតភាព៖ ហាក់ដូចជាជញ្ជីងដែលតែងតែថ្លឹងថ្លែងនូវការប្រើប្រាស់ធនធានសំភារ: និង ចំណេះដឹង។