សហគមន៍មានសុវត្ថិភាព បានផ្លាស់ប្តូរមកដោយក្តីសង្ឃឹម

ដែលបានពង្រឹងដោយស្ថេរភាព ដើម្បីអនាគតប្រកបដោយនិរន្តរិ៍ភាព

Home / បេសកកម្មរបស់ពួកយើង

បេសកកម្មរបស់ពួកយើង

រូបភាពនេះបង្ហាញអំពី ការពួតដៃគ្នារវាងអង្គការម្លប់ឫស្សី ជាមួយនឹងដៃគូរពាក់ព័ន្ធ និងបណ្តាញដៃគូរផ្សេងទៀត ដើម្បី៖

ml1
នេះគឺជារូបភាពដំណាង នៃបេសកកម្មរបស់អង្គការម្លប់ឫស្សីដែលគូសដោយសមាជិកក្រុម ICC-Project SKY កំឡុងពេលរៀបចំផែនការយុទ្ធសាស្រ្ត

 

  • គាំទ្រ អប់រំ និងពង្រឹងដល់គ្រួសារនៅក្នុងសហគមន៍ ដើម្បីអោយគាត់ទទួលបានផ្នត់គំនិតល្អៗ មានចំណេះដឹង មានសមត្ថិភាពក្នុងការគ្រប់គ្រង និង ថែទាំសមាជិកគ្រួសារ ជាពិសេសកុមារ។
  • ផ្តល់សេវាកម្មដល់យុវជន (យុវជនក្នុងមណ្ឌលថែទាំ និង យុវជនដែលបានចាកចេញពីមណ្ឌលថែទាំ) ដើម្បីអោយគាត់អាចរស់នៅដោយមានសុវត្ថភាពនៅក្នុងសហគមន៍ និង អភិវឌ្ឍក្លាយជាបុគ្គលមានសុខភាពល្អទាំងផ្នែករូបរាងកាយ និងបញ្ញា។
  • លើកកំពស់ការយល់ដឹង អំពីគោលនយោបាយនៃការថែទាំជំនួស, បថដ្ឋានអប្បរិមានៃការថែទាំជំនួស និងការអនុវត្តល្អបំផុតក្នុងកិច្ចធ្វើសមាហរណកម្មកុមារ របស់រាជរដ្ឋាភិបាល។