សហគមន៍មានសុវត្ថិភាព បានផ្លាស់ប្តូរមកដោយក្តីសង្ឃឹម

ដែលបានពង្រឹងដោយស្ថេរភាព ដើម្បីអនាគតប្រកបដោយនិរន្តរិ៍ភាព

Home / ទស្សន:វិស័យរបស់ពួកយើង

ទស្សន:វិស័យរបស់ពួកយើង

វាជារូបភាពទន្លេដែលតំណាងអោយសហគមន៍…………

untitled-1
នេះជារូបតំណាង នៃចក្ខុវិស័យរបស់ អង្គការម្លប់ឫស្សី ដែលគូសដោយសមាជិកក្រុម ICC-Project SKY ក្នុងកំឡុងពេលរៀបចំផែនការយុទ្ធសាស្រ្ត

មានពាក្យតំណាលថា ប្រសិនបើអ្នកទិញត្រីមួយអោយបុរសម្នាក់ នោះអ្នកផ្តល់ចំណីដល់គាត់សម្រាប់មួយថ្ងៃ ប្រសិនបើអ្នកបង្រៀនបុរសនោះអោយចេះស្ទូចត្រី នោះអ្នកនឹងផ្តល់ចំណីដល់គាត់រហូតដល់ត្រីអស់។ ប្រសិន បើអ្នកបង្រៀនគាត់អោយចេះដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់គាត់នោះគាត់នឹងអាចធ្វើនូវរឿងល្អបំផុតសម្រាប់ ស្ថានភាពរបស់ខ្លួន និងអាចជួយខ្លួនឯងសម្រាប់មួយជីវិត។

ទន្លេនេះចាប់ផ្តើមចេញពីបាតនៅជ្រុងខាងឆ្វេងដៃ ដែលមានភាពពុលកខ្វក់ ត្រីងាប់ហើយទឹកមិនអាចប្រើបាន។ នៅពាក់កណ្តាលទន្លេមានដើមឫស្សីមួយគុម្ព។ ឫស្សីមួយគុម្ពនេះ ដំណាងអោយអង្គការម្លប់ឫស្សី។ ក្នុងខណ:ដែល អង្គការម្លប់ឫស្សីធ្វើការងារ ជាមួយនឹងសហគមន៍ ទន្លេចាប់ផ្តើមថ្លាឡើងៗ ទឹកចាប់ផ្តើមហូរកាន់តែល្អ ត្រីមានជីវិតកាន់តែច្រើនឡើងៗ ហើយឆ្ងាយពីគុម្ពឫស្សីនោះ អ្វីៗកាន់តែប្រសើឡើងដោយសារទន្លេអាចចាប់ផ្តើមជួយខ្លួនឯង មានន័យថាសហគមន៍ទទួលបានសិទ្ធអំណាចក្នុងការដែលំអរស្ថានភាពផ្ទាល់របស់ខ្លួន។ រហូតដល់ពេលនោះ នៅឯជ្រុងខាងលើផ្នែកខាងស្តាំដៃ សហគមន៍លែងត្រូវការអង្គការម្លប់ឫស្សីទៀតហើយ ព្រោះគេអាចធ្វើសេចក្តីសំរេចផ្ទាល់របស់គេ អនុលោមទៅតាមតំរូវការផ្ទាល់របស់គេ និង មានចំណេះដឹងក្នុងការទទួលបានធនធានដែលគេត្រូវការ។

សហគមន៍មានសុវត្ថិភាព បានបង្កើតឡើងដោយក្តីសង្ឃឹម បានពង្រឹងដោយស្ថិរភាព ដើម្បីអនាគតប្រកបដោយចិរភាព។